ស្ទឹងត្រែងៈ យោងតាមផេករបស់ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែងបានឲ្យដឹងថា ការបង្ក្រាបករណីដឹកជញ្ជូនគ្រឿង ញៀនឆ្លងដែនដោយខុសច្បាប់នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ចំណុចខ្សែបន្ទាត់ព្រំដែនចន្លោះបង្គោល០៣៤-០៣៥ និយាមកា XA19973. 41190 យោធាផ្នែកសឹករងស្រុកបុរីឣូរស្វាយសែនជ័យ បានប្រគល់វត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ice)ចំនួន៤២កញ្ចប់ មានទម្ងន់សុទ្ធស្មើនឹង ៤១៨៦២,៣ក្រាម និងម៉ូតូ១គ្រឿងឲ្យឣ.ហ ខេត្តស្ទឹងត្រែង ចំពោះជនល្មើសរត់គេចខ្លួនរួច។
បច្ចុប្បន្នវត្ថុតាងកំពុងរក្សាទុកក្នុងឣង្គភាព ដើម្បីការិយាល័យជំនាញស្រាវជ្រាវរកមុខសញ្ញាជនល្មើស និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕
មតិយោបល់