ព័ត៌មានជាតិ

សិស្សសាលាចំការកៅស៊ួម្នាក់ បានលង់ទឹកស្រះដែលក្រុមហ៊ុនអានកូ បានកាយ ពេលចុះយកស្បែកជើង

ព្រះសីហនុ: នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទី ស្ថិតនៅក្រុម20ភូមិ1សង្កាត់លេខ1 ក្រុង-ខេត្តព្រះសីហនុ មានករណីក្មេងលង់ទឹក ០១កើត ឡើង ។

ជនរងគ្រោះឈ្មោះ ស៊ី ម៉ាលីកា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី៦ រៀននៅ សាលាចម្ការកៅស៊ួ មានទីលំនៅបច្ចប្បន្នក្រុម២០ ភូមិ១សង្កាត់១ ក្រុង.ខេត្តព្រះសីហនុ។
ឪពុកឈ្មោះសំ ចាន់វ៉ាន់ស៊ី អាយុ៣៩ឆ្នាំ (លែងលះគ្នា)
ម្ដាយឈ្មោះគី សុធារី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរនៅផ្សារចិនអូរ១។
មូលហេតុជនរងគ្រោះមកលេងស្រះដែលក្រុមហ៊ុនអានកូកាយអាចម៍ដីធ្វើទំនប់ទឹក ជាមួយមិត្តភក្ក័រួចរអិលជ្រុះស្បែកជើង ហើយជនរងគ្រោះចុះយកស្បែកជើងក៍ជ្រុលធ្លាក់ទឹកលង់ស្លាប់តែម្ដង។
បច្ចុប្បន្នសាកសពត្រូវបានបងប្អូនយកមកផ្ទះធ្វើបានតាមប្រពៃណី៕

 

មតិយោបល់