ព័ត៌មានជាតិ

ស្ត្រីមានផ្ទៃពោះម្នាក់ សម្រាលកូននៅលើស្ពានកោះកុង ខណៈកំពុងធ្វើដំណើរ

កោះកុង: យោងតាមផេក មន្ទីរពេទ្យខេត្តកោះកុង បានឲ្យដឹងថា​ នៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បានចុះទៅជួយសង្គ្រោះស្ត្រីម្នាក់សម្រាលកូននៅលើស្ពានកោះកុង ក្នុងកំឡុងពេលកំពុងធ្វើដំណើរ ដោយទទួលបានជោគជ័យ ហើយពេលនោះពួកគាត់ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទាំងម្តាយ ទាំងកូនមកកាន់មន្ទីរពេទ្យ ដើម្បីធ្វើការតាមដាន និងថែទាំបន្ត ។

ស្ត្រីខាងលើឈ្មោះ វុធ ចិន្តា មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ “ការផ្សាភ្ជាប់មន្ទីរពេទ្យជាមួយសហគមន៍” ជាចំណុចមួយ នៃបេសកកម្មរបស់មន្ទីរពេទ្យខេត្តកោះកុង ។ មន្ទីរពេទ្យតែងតែនៅបំរើសេវាសុខភាព ជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ទាំងនៅមន្ទីរពេទ្យ និងនៅសហគមន៍ ៕

មតិយោបល់