ត្បូងឃ្មុំៈ បុរសរងគ្រោះម្នាក់បានទៅដាក់ ទ្រូយកត្រីក្នុងត្រពាំងមួយកន្លែង ពុំឃើញត្រលប់មកផ្ទះវិញ អ្នកស្រុកសង្ស័យថាខ្យល់គរ លង់ទឹកស្លាប់ ។
ហេតុការណ៍នេះបានកើតឡើងកាល ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ៦និង៥៥នាទីមានពលរដ្ឋប្រទះឃើញសពបុរសរងគ្រោះ ដេកស្លាប់ក្នុងទឹកចំណុចត្រពាំងក្បាលដា ស្ថិតនៅខាងលិចភូមិវាអណ្ដើក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចម្ងាយ៣០០ម៉ែត្រ ។
ជនរងគ្រោះឈ្មោះ ប៉ាន់ ប៉ច ភេទប្រុស អាយុ ៤៥ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ ។
ក្រោយទទួលបានព៌ត័មានកម្លាំងជំនាញផ្នែកកោសល្យវិច័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកស្រុក នៃអធិការនគរបាលស្រុកតំបែរ សហការជា មួយគ្រូពេទ្យបង្អែកស្រុក បានចុះទៅដល់លំនៅដ្ឋានសពធ្វើការពិនិត្យ លើសពបុរសរងគ្រោះចប់សព្វគ្រប់ សន្និដ្ឋានថា ពិតជាបានស្លាប់ដោយសារខ្យល់គរ លង់ទឹកស្លាប់ពិតប្រាកដមែន ពុំពាក់ព័ន្ធករណីឃាតកម្មឡើយ។
សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់