ព័ត៌មានជាតិ

ករណីរថយន្ត CRV បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រាបុករបាំងចែកទ្រូងបាក់អស់មួយផ្ទាំង នៅខណ្ឌចំការមន

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ៣និង២០នាទីជិតភ្លឺឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ មានករណីរថយន្ត CRV បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រាបុករបាំងចែកទ្រូងបាក់អស់មួយផ្ទាំង ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់