ព័ត៌មានជាតិ

ក្មេងទំនើងបង្ហោះម៉ូតូមួយក្រុមចំនួន ១១នាក់ ត្រូវសមត្ថកិច្ចស្ទាក់ឃាត់ខ្លួន ធ្វើការអប់រំ

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០២ និង30នាទី មានករណីក្មេងទំនើងមួយក្រុម បានធ្វើសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវសាធារណៈ នៅចំណុចផ្លូវ បេតុងOCIC ភូមិ ដើមគរ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ខណៈកម្លាំងសមត្ថកិច្ចរបស់ខណ្ឌជ្រោយចង្វារ កំពុងតែល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញក្មេងទំនើងមួយក្រុម កំពុងបង្ហោះម៉ូតូក៏បានសហការជាមួយសន្តិសុខ OCIC ក៏បានស្ទាក់ឃាត់បាននូវក្មេងទំនើង ដែលបង្ហោះម៉ូតូនោះ ហើយបានយកមកកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ជ្រោយចង្វារ ដោយឃាត់បានមនុស្សចំនួន១១នាក់ ប្រុស ០៩នាក់ ស្រី០២នាក់ នឹងម៉ូតូចំនួន ០៥គ្រឿង។
១- ឈ្មោះ ណាង ចំរើន ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅឃុំជលា ស្រុកបាធាយ ខេត្តកំពង់ចាម។
២- ឈ្មោះ ម៉ៅ ដារ៉ូ ភេទប្រុស មុខរបរ ជាងឡាន ស្នាក់នៅឃុំជលា ស្រុកបាធាយ ខេត្តកំពង់ចាម។
៣- ឈ្មោះ ទឹម សុខហាក់ ភេទប្រុស មុខរបរ បើកឡាន ស្នាក់នៅ ឃុំជលា ស្រុកបាធាយ ខេត្តកំពង់ចាម។
៤- ឈ្មោះ ឆាន ឈុន ភេទប្រុស មុខរបរ នៅផ្ទះ ស្នាក់នៅឃុំជលា ស្រុកបាធាយ ខេត្តកំពង់ចាម។
៥- ឈ្មោះ ផា ណាន់ ភេទប្រុស មុខរបរ ផ្សារដែក ស្នាក់នៅឃុំជលា ស្រុកបាធាយ ខេត្តកំពង់ចាម។
៦- ឈ្មោះ សួន វៃ ភេទប្រុស មុខរបរ រោងចក្រ ស្នាក់នៅឃុំជលា ស្រុកបាធាយ ខេត្តកំពង់ចាម ។
៧- ឈ្មោះ ងួន ពេជ្រ ភេទប្រុស មុខរបរ បើកឡាន ស្នាក់នៅឃុំជលា ស្រុកបាធាយ ខេត្តកំពង់ចាម ។
៨- ឈ្មោះ ជឹម ម៉ាណែត ភេទប្រុស មុខរបរ ជាងដែក ស្នាក់នៅ ឃុំជលា ស្រុកបាធាយ ខេត្តកំពង់ចាម ។
៩- ឈ្មោះ នូ សុខលៀប ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅ ឃុំជលា ស្រុកបាធាយ ខេត្តកំពង់ចាម។
១០- ឈ្មោះ លី អ៊ីណា ភេទស្រី មុខរបរ រត់តុ ស្នាក់នៅ ឃុំជលា ស្រុកបាធាយ ខេត្តកំពង់ចាម។
១១ ឈ្មោះ គា ស្រីល័ក្ខ ភេទស្រី មុខរបរ រត់តុ ស្នាក់នៅ ឃុំជលា ស្រុកបាធាយ ខេត្តកំពង់ចាម។

បច្ចុប្បន្នក្មេងទំនើងមួយក្រុមខាងលើ បានធ្វើការអប់រំ និងកិច្ចសន្យា ហើយបានឲ្យអាណាព្យាបាល មកធានាយកទៅផ្ទះវិញដើម្បី អប់រំណែនាំបន្ត។ ចំណែកម៉ូតូ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ជ្រោយចង្វារ ចំនួន៣ថ្ងៃ ទើបធ្វើការប្រគល់ឲ្យទៅវិញ៕

មតិយោបល់