ព័ត៌មានជាតិ

អាសូរណាស់! ប្រពន្ធធ្វើរោងចក្រ ប្ដីកម្មករដាក់ឥដ្ឋ ផ្ទះត្រូវភ្លើងឆេះទាំងស្រុង

ព្រះសីហនុ: នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១១និង០៥នាទី ភូមិវាលធំ ឃុំវាលរេញ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ ទប់ ធង ភេទស្រី មុខរបរ កម្មការិនីរោងចត្រសាឡុង និងប្ដីឈ្មោះ ឡាយ វណ្ណះ អាយុ ៣៧ឆ្នាំ មុខរបរ កម្មករដាក់ឥដ្ឋ មានកូនស្រី ២នាក់ ។
ទំហំផ្ទះ ៤ម គុណ ០៥ម ធ្វើអំពីឈើប្រកសង្ក័សី ជញ្ជាំង សង្ក័សី ខូចខាតសម្ភារ:ខោអាវ មុងភួយ និងទូរទស្សន៍ ១គ្រឿង និង របស់ប្រើប្រាស់មួយចំនួនទៀត។

មូលហេតុ៖ (ផ្ទុះសេខ្សែភ្លើង ) ផ្ទះត្រូវភ្លើងឆេះទាំងស្រុង ។

ករណីខាងលើមិនបង្កឲ្យគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះ និងអ្នកជិតខាងឡើយ ៕

មតិយោបល់