ព័ត៌មានជាតិ

ផ្លូវមួយចំនួនក្នុងខណ្ឌទួលគោក ជិតដល់ម៉ោងមានភ្លើងប្រើវិញហើយ!

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយ៍ទី៣(GS3-F14A) ដែលមានទីតាំងមួយចំនួនស្ថិតនៅ ផ្លូវសហព័ន្ធរុស្សី ផ្លូវ១៦០ ផ្លូវ២៧១ និងផ្លូវ២៥៦ សង្កាត់ទឹកល្អក់ សង្កាត់ទឹកល្អក់ទី១ និងទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែ បណ្តាញតង់ស្យុងមធ្យម(MV)ក្រោមដី រហូតដល់ម៉ោង១សៀល ទើបមានអគ្គិសនីប្រើប្រាស់វិញ៕

មតិយោបល់