ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី​ បណ្តាលឲ្យឆេះផ្ទះ ខណៈ ម្ចាស់ទៅលក់អីវ៉ាន់ក្នុងផ្សារ

បាត់ដំបងៈ នៅថ្ងៃ ចន្ទ១០កើត ខែកតិ្តក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១២និង១៥ នាទី មានករណីអគ្គិភ័យកើតឡើង បណ្តាលឲ្យឆេះផ្ទះពលរដ្ឋមួយខ្នង នៅចំណុចក្រុមទី០៩ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ម្ចាស់រងគ្រោះឈ្មោះ ផេង ស្រឿន អាយុ៦៨ ឆ្នាំ ប្រពន្ធឈ្មោះ អៃ នី អាយុ៦២ឆ្នាំ ។ ឆេះផ្ទះ ទំហំ ៥ម x ៦ម (ឆេះទាំងស្រុង ) ជញ្ជាំងធ្វើពីឈើប្រក់ ស័ង្កសី ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី (ម្ចាស់ផ្ទះមិននៅ ទៅលក់អីវ៉ាន់ក្នុងផ្សារ) ។

នៅពេលកើតហេតុ កងកម្លាំងអគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១ គ្រឿង ប្រើប្រាស់អស់ទឹកចំនួន០១រថយន្ត ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងផងដែរ ៕

មតិយោបល់