ផ្ទះ ព័ត៌មានជាតិ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីទាញកៅអីជ័រវាយទៅលើជនរងគ្រោះ​ បណ្ដាលឲ្យបែកក្បាលដេរ ០៧ថ្នេរ

0

កណ្តាល: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំននគរបាលស្រុកអង្គស្នួល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សារដោយចេតនា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទី ចំណុចផ្ទះជនសង្ស័យ ភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងនគរបាលខេត្តកណ្តាល បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះថា ជនរងគ្រោះឈ្មោះ នួន វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ នៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ឃុត ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។
ផល់ប៉ះពាល់៖ជនរងគ្រោះមានរបួសក្បាលដេរចំនួន០៧ថ្នេរ។

វត្ថុតាងចាប់យក៖ កៅអីជ័របាក់ជើង ពណ៌ក្រហម០១។

លោកស្នងការរងបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ប្រពន្ធរបស់ជនរងគ្រោះឈ្មោះសុខ ធឿន បានទៅអង្គុយលេងបៀរនៅផ្ទះរបស់ជនសង្ស័យ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យឃើញជនរងគ្រោះមានសភាពស្រវឹងស្រា ហើយមកជេរប្រមាថ និង វាយលើប្រពន្ធឈ្មោះសុខ ធឿន ពេលនោះជនសង្ស័យបាននិយាយថា បើវាយគ្នាទៅវាយនៅផ្ទះទៅកុំវាយនៅផ្ទះខ្ញុំ ហើយជនរងគ្រោះឆ្លើយថាឯងកុំចេះដឹង ហើយបានយកកៅជ័រអីវាយទៅលើជនសង្ស័យមុន តែជនសង្ស័យគេចផុត ទើបជនសង្ស័យទាញកៅអីជ័រវាយទៅលើជនរងគ្រោះបណ្ដាលឲ្យបែកក្បាលដេរ ០៧ថ្នេរតែម្ដង។

បច្ចុប្បន្ន ករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់