កោះកុងៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០និង០០នាទី មានករណីមនុស្សផឹកថ្នាំបាញ់ស្បូវ ធ្វើអត្តឃាតសម្លាប់ខ្លួន ស្ថិតនៅភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ ។
ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញ បានចុះពិនិត្យសាសព ដោយមានការចូលរួម: គ្រូពេទ្យមណ្ឌលសុខភាពអណ្ដូងទឹក និងមេភូមិ និងកម្លាំងប៉ុស្តិ៍នគររដ្ឋបាល ។
សពឈ្មោះ ពុធ គឹម ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។ ក្រោយពិនិត្យសាកសពរួច លោកគ្រូទេព្យបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារផឹកថ្នាំបាញ់ស្បូវ ពិតប្រាកដមែន ។ តាមការបំភ្លឺពីសាច់ញាតិ បណ្ដាលអោយជនរងគ្រោះ ផឹកថ្នាំបាញ់ស្បូវសម្លាប់ខ្លួន មូលហេតុមានវិបត្តិក្នុងក្រុមគ្រួសារ ។
បច្ចុប្បន្ន សពជនរងគ្រោះសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់