ព័ត៌មានជាតិ

បុគ្គលិកស៊ីម៉ាកនៅខេត្តសៀមរាប២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ នៅផ្លូវជាតិលេខ៦

សៀមរាបៈ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៦និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចន្លោះបង្គោលគីឡូលេខ ២៩១ ២៩២ ចំណុចភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប លើកំណាត់ផ្ឡូចជាតិលេខ៦ រវាងម៉ូតូនិងរថយន្ដ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1K 84 41 បើកបរដោយឈ្មោះ សៀ គឹមសៀក ភេទប្រុស អាយុ២១ឆ្នាំ សញ្ជាតិខ្មែរ បុគ្គលិកស៊ីម៉ាក ស្រុកប្រាសាទបាគង បើកបរឌុបឈ្មោះ សុខ កក្ដដា ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ ជាបុគ្គលិកស៊ីម៉ាក ស្រុកប្រាសាទបាគង បើកបរមានទិសដៅ ពីលិចទៅកើត បុកជាមួយរថយន្ដម៉ា FORLAND ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C 04 35 អ្នកបើកបរមិនមិនស្គាល់ អត្ដសញ្ញាណ បើកបរមានទិសដៅពីកើតទៅលិច បណ្ដាលឲ្យរបួសមនុស្ស២នាក់រងរបួសធ្ងន់។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ។ ចំណែកអ្នកបើកបររថយន្ត រត់គេចខ្លួនបាត់ស្រមោល។

មូលហេតុ៖ អ្នកបើកបរម៉ូតូបើកបរមិនប្រកាន់ស្ដាំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ដល់ទីតាំងខាងលើ ធ្វើកំណត់ហេតុយកវត្ថុតាងទៅទៅរក្សាទុក ជាបណ្តោះអាសន្ន រង់ចាំដោះស្រាយតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់