ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សា ដោយចេតនា

កណ្តាលៈ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦និង៤៩នាទីករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា ចំណុចភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ វង្ស ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ចុងភៅ ទីលំនៅបច្ចុប្បន្ន ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ។ ចំណែកជនសង្ស័យ៖១-ឈ្មោះពុំ ចន្ថា ហៅឆាង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករសំណង់(ឃាត់ខ្លួន)។ ២-ឈ្មោះ ពុំ វីរ: ភេទប្រុស អាយុ១៨ឆ្នាំទីលំនៅ ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករដឹកអីវ៉ាន់អនឡាញ (គេចខ្លួន) និងបក្ខពួក៥នាក់ទៀត មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

វត្ថុតាងចាប់យក៖១-ម៉ូតូ១គ្រឿងម៉ាក Honda c125 ស៊េរី២០១៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1AI-3186 របស់ជនរងគ្រោះ(បាក់កាតាប៊ូមុខនិងក្បាំងខាងឆ្វេង)។២-កាំបិតផ្គាក់ដងដែកប្រវែង៨៥សង្ទីម៉ែត្រចំនួន០១។៣-ចប់ជីកប្រវែង៩៥សង្ទីម៉ែត្រចំនួន១។៤-បំណែកដុំឥដ្ឋមួយចំនួន។

ផលប៉ះពាល់៖-ជនរងគ្រោះមានរបួសស្នាមត្រង់ក្បាលផ្នែកខាងមុខ។

សភាពរឿងហេតុ៖ មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិ ១០នាក់ជិះម៉ូតូ៥គ្រឿងទៅផឹកស៊ីនៅផ្ទះមិត្តភក្តិ មួយកន្លែង នៅក្បែរផ្ទះជនសង្ស័យឈ្មោះពុំ វីរ:។ លុះមកដល់វេលាកើតហេតុខាងលើ ជនសង្ស័យនិងបក្ខពួក ជិះម៉ូតូ៣គ្រឿងទៅរករឿងឈ្លោះទាស់ទែង ជាមួយក្រុមជនរងគ្រោះ រួចបានយកដុំថ្មគប់ចូលផ្ទះ​​ ក្រុមជនរងគ្រោះដែលកំពុងអង្គុយផឹកស៊ី ស្រែកហ៊ោសប្បាយ ដោយឃើញសភាពមិនស្រួល ទើបក្រុមជនរងគ្រោះបាននាំគ្នាឈប់ផឹក ហើយនាំគ្នាជិះចេញពីផ្ទះនោះ តែនៅពេលនាំគ្នាជិះដល់មុខផ្ទះជនសង្ស័យ ក៏ជួបក្រុមជនសង្ស័យខាងលើ ឈរត្រៀបត្រាពេញផ្លូវ ពេលនោះក៏បានឈ្លោះគ្នាម្តងទៀតហើយបានយកដុំថ្មគប់់គ្នា ទៅវិញទៅមក ក្រុមជនរងគ្រោះបាននាំគ្នាបើកម៉ូតូរត់គេច តែពេលនោះម៉ូតូរបស់ជនរងគ្រោះ ធាក់មិនឆេះពេលឃើញដូចនេះ ជនសង្ស័យបានលីកាំបិតផ្គាក់ យកទៅកាប់ជនរងគ្រោះចំពីលើក្បាល បណ្តាលឲ្យដាច់រយះហូរឈាមភ្លាមនោះ ជនរងគ្រោះបានរត់ចោលម៉ូតូដើម្បីឲ្យមិត្តភក្តិ ជួយដឹកទៅពេទ្យជ័យជំនះ។ ឯក្រុមជនសង្ស័យបានវាយម៉ូតូជនរងគ្រោះ​បណ្តាលឲ្យខូចខាត បាក់កាតាប៊ូមុខនិងក្បាំងខាងឆ្វេង។ ពេលទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់បាន ចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់