ព័ត៌មានជាតិ

រថយន្ត LEXUS ស៊េរីទំនើបតម្លៃ២០ម៉ឺនដុល្លារជាង ត្រូវHyundaiបុកពីក្រោយខ្ទេច

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តHyundaiបុករថយន្ត LEXUS ស៊េរីទំនើបតម្លៃ 20ម៉ឺនដុល្លារជាង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ
បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១២​ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ភាគីទាំង២ធ្វើដំណើរពីជើងទៅត្បូងស្របទិសគ្នាដោយរថយន្ត LEXUS ពាក់ស្លាកលេខ ភ្នំពេញ 2BJ-8128 បានបើកនៅខាងមុខដោយល្បឿនធម្មតា ក្នុងពេលនោះក៏មានរថយន្តHyundaiមួយគ្រឿងបើកបរដោយបុរសម្នាក់ដែលពាក់ស្លាកលេខ ភ្នំពេញ3A-9766​ មកពីក្រោយជាន់ហ្រ្វាំងមិនជាប់ជ្រុលទៅបុកគូទពីក្រោយយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែងយកសម្ភាររក្សាទុកដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕

 

មតិយោបល់