ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចក្របួចជាប់បន្ទាប់ពីឆក់ទូរស័ព្ទបានរួចព្យាយាមគេចខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង១២និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកOPPO RENO3 ពណ៌ខ្មៅ ស៊ីម កាតលេខ ០៣១ ៣២០ ៦៣៦៣ /០៧៧ ៧៧៧ ៦៦៧ ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៣៩០ កែងផ្លូវលេខ៩៥ ភូមិ៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ១៤ និង ២០ នាទី និងចាប់យកម៉ូតូមួយគ្រឿង បញ្ជូនមកការិយាល័យ ចាត់ការតាមនីតិវិធី មាន ៖
១-ឈ្មោះ ឌីវ សីហា ហៅ ហួយ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
២-ឈ្មោះ សំ រង្សសី ហៅ សី ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ

សម្ភារ:ចាប់យក
-ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ ខៀវ សេរីឆ្នាំ ២០២១ លេខតួ លេខម៉ាស៊ីន ៨១០៤៩០៤ ពាក់ស្លាកលេខ ភ្នំពេញ ១IL៩៣៥៧

ជនរងគ្រោះ
-ឈ្មោះ ហុង សុវណ្ណារ័ត្ន ភេទ ស្រី អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៣២ ផ្លូវលំ ភូមិព្រៃព្រីង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន

សម្ភារ:បាត់បង់
-ទូរសព្ទ័ដៃម៉ាកOPPO RENO3 ពណ៌ខ្មៅ ស៊ីម កាតលេខ ០៣១ ៣២០ ៦៣៦៣ /០៧៧ ៧៧៧ ៦៦៧ ចំនួន ០១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ ខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធី ៕

 

មតិយោបល់