កំពង់ស្ពឺៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងែព្រហស្បត្តិ៍០៨កើតខែអស្សុជឆ្នាំឆ្លូវត្រីស័កព–ស២៥៦៥ ត្រូវនឹងថ្ងែទី១៤ ខែតុលា ឆ្នាំ២០២១វេលាម៉ោង ០៥:៣០នាទី មានករណីរថយន្តបុកខឿនពុះចែកទ្រូងផ្លូវលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៤–៤៥ស្ថិតនៅភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រថយន្តម៉ាកហៃឡែនដ័រ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AK-4830 បើកពីទិសខាងកើតទៅទិសខាងលិច លុះបើកមកដល់ចំណុចខាងលើបានបើកបុកឃឿនពុះចែកទ្រូងផ្លូវ
អ្នកបើកបរឈ្មោះ សុខ ប៊ិក ភេទប្រុស ៤២ឆ្នាំ រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប (របួសស្រាល)
អ្នករួមដំណើរជាមួយចំនួន ០៣នាក់ជាជនជាតិចិនមិនស្គាល់អត្តសញ្ញាណ (ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ)។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងថាករណីនេះបណ្តាលអោយគ្រោះថ្នាក់ និងខូចខាតសម្ភារៈដូចខាងក្រោម៖
–រថយន្តខូចខាតធ្ងន់ចំនួន០១គ្រឿង
–ខូចខាតឃឿនពុះចែកទ្រូងផ្លូវចំនួន០៣ម៉ែត្រ
–ខូចខាតស្លាកសញ្ញាចរាចរណ៍ចំនួន០១
–ខូចខាតប៉ាណូក្រុមហ៊ុនស្មាតចំនួន០១ផ្ទាំង
–មនុស្សរងរបួសចំនួន០៤នាក់
–របួសធ្ងន់ចំនួន០១នាក់ស្រី និងរបួសស្រាលចំនួន០៣នាក់ប្រុស។
ចំពោះវត្ថុតាងរថយន្តបានយកមករក្សាទុកនៅស្នាក់ការសណ្តាប់ធ្នាប់ចរចរក្រុងដើម្បីដោះស្រាយតាមនីតិវិធី ៕
មតិយោបល់