ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត Ford Raptorនិងម៉ូតូPass App បុកគ្នាពេញទំហឹង បណ្តាលឲ្យក្រឡាប់រងរបួសធ្ងន់២នាក់

ភ្នំពេញ: នាវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៧ តុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តម៉ាក Ford Raptor និងម៉ូតូ Pass App មួយគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមានមនុស្ស២នាក់រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ទីតាំងស្ថិតតាមបណ្តោយផ្លូវ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Ford Raptor មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BH-3339 បើកបរ ដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៩៤ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកគ្នាជាមួយនឹងម៉ូតូ Pass App មួយគ្រឿងពេញទំហឹង បណ្តាលឲ្យម៉ូតូ Pass App ក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ ។ ក្នុងហេតុការណ៍នេះ មានមនុស្សរងរបួសធ្ងន់ចំនួន០២នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ ។ ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ ថា សមត្ថកិច្ចមានចំណាត់ការយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់