កណ្ដាលៈ កាលពីវេលាម៉ោង ១១ និង៥៥នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២០ លើផ្លូវជាតិលេខ១ ចន្លោះKM ៣០-៣១ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងខូចខាតម៉ូតូ ០១គ្រឿង។
ជនរងគ្រោះឈ្មោះ ស្រូយ រ៉ាស៊ី ភេទប្រុស អាយុ ២១ ឆ្នាំជនជាតិខ្មែរ (ស្លាប់) មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ដំណើររឿង៖ ដំបូងទ្បើយគេឃើញមានម៉ូតូ ០១គ្រឿង ម៉ាក HONDA MSX C125 ស៊េរី២០0៦ ពណ៌ខ្មៅ ស ពាក់ផ្លាកលេខ ភ្នំពេញ 1CY-7877 បើកបរដោយយុវជនម្នាក់ ធ្វើដំណើរពីភ្នំពេញ ទៅអ្នកលឿង។ លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយរថយន្ត០១គ្រឿង ម៉ាក FUSO ពណ៌ខៀវ ប្រភេទបែន ពាក់ផ្លាកលេខ ភ្នំពេញ 3D-2772 ដែលខូចចតទុកចោល បណ្តាលឲ្យស្លាប់ភ្លាមៗតែម្ដង។
ក្រោយកើតហេតុ កម្លាំប៉ុស្តិ៍នគរបាលបន្ទាយដែក បានចុះវាស់វែង រួចយកម៉ូតូ និងរថយន្តយកមករក្សាទុក រង់ចាំដោះស្រាយតាមនិតីវិធីច្បាប់។ ចំណែកសព បានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។
មូលហេតុ៖ អ្នកបើកបរម៉ូតូ ខ្វះការប្រុងប្រយ័ត្ន មិនបានពិនិត្យមើលស្ថានភាពផ្លូវខាងមុខ៕
មតិយោបល់