បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់Post Newsថា មានហេតុការណ៍គ្រោះធម្មជាតិមួយបានកើតឡើង ដោយខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ បានវាយប្រហារ បោកបក់បំផ្លាញផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរងការខូចខាតនិងបណ្តាលឲ្យមានមនុស្សរងរបួសផងដែរ។
ក្នុងនោះ លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមថា ខ្យល់កន្ត្រាក់នេះបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន១១ខ្នង និងបណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួស ដែលផ្ទះទាំងនេះស្ថិតនៅក្នុងក្រុងនិងស្រុក ចំនួន៤ ក្នុងខេត្តបន្ទាយមានជ័យនេះផ្ទាល់តែម្តង៕
មតិយោបល់