ព័ត៌មានជាតិ

យុវជនម្នាក់ ដកកាំភ្លើងសម្ញែងនារីជាសសង្សារ នៅទីសាធារណៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនយុវជនយុវតី ២នាក់ មានវ័យប្រហែល ១៦ ទៅ ១៧ឆ្នាំ បញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅទី១ ពាក់ព័ន្ធនឹងករណីរក្សាទុកអាវុធខុសច្បាប់។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១០ និង ៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅបរិវេណសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។

ដំណើររឿង៖ ដំបូងទ្បើយគេឃើញ យុវជនខាងលើ បានដកកាំភ្លើងមកសម្ញែងនារីជាសង្សារ ដោយភ្លាមៗនោះ សន្តិសុខនៅសួនឧស្សាហកម្មកាណាឌីយ៉ា និងពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ចផងដែរ។

ក្រោយទទួលបានដំណឹង កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការឃាត់ខ្លួនពួកគេ បញ្ជូនទៅប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនិតីវិធី៕

មតិយោបល់