ព័ត៌មានជាតិ

សង្ស័យមានវិបត្តិ! បុរសម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន

សៀមរាប: កាលពីវេលាម៉ោង០៤ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចដើមរំដួលផ្លូវ ទៅអង្គរវត្តខាងត្បូងចំបក់កំណប់ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាម មានករណី មនុស្សធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន។

សពជនរងគ្រោះឈ្មោះ ហេង ឈី ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិវត្តបូព៌ ឃុំសាលាកម្រើក ស្រុកសៀមរាប ខេត្តសៀមរាប បច្ចុប្បន្នស្នាក់ នៅពុំពិតប្រាកដ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានយកខ្សែអង្រឹងប្រវែង២ ម៉ែត្រ យកទៅចងជាប់នឹងដើមរំដួល កម្ពស់ចង១.៨០ម៉ែត្រ ដើម្បីចង.កសម្លាប់ខ្លួន។

មូលហេត ៖ ពុំដឹង ដោយជនរងគ្រោះគ្មានសាច់ញាតិ ដើម្បីបំភ្លឺពីរឿងហេតុខាងលើ។ សព ត្រូវបានដឹកយកមករក្សាទុក នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រង់ចាំទាក់ទងសាច់ញាតិមកទទួល៕

មតិយោបល់