ព័ត៌មានជាតិ

ប្ដីស្លាប់មួយរំពេច ប្រពន្ធរងរបួសធ្ងន់ ករណីបើកម៉ូតូដួលផ្លោងទៅបុកបង្គោលភ្លើង

កណ្តាល: នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៤និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង លើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិព្រែកតសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្ដកណ្ដាល។

ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1T1544 បើកបរដោយឈ្មោះ វ៉ន វិន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិតាសែន ឃុំសូទិព្វស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានឌុបប្រពន្ធឈ្មោះ ខាត់ ស្រីមុំ អាយុ ៣៣ឆ្នាំ មានទីលំនៅជាមួយគ្នា។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកខាងលើ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានមកប៉ះសួនច្បារកណ្ដាលទ្រូងផ្លូវ បណ្ដាលឲ្យម៉ូតូដួលហើយអ្នកបើកបរបានផ្លោងទៅបុកបង្គោលភ្លើង ស្លាប់នៅកន្លែងកើតហេតុ រីឯប្រពន្ធរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅពេទ្យភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់