ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ២នាក់

ភ្នំពេញៈ នៅថ្ងៃសុក្រ ១៤កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ៨និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង ម៉ូតូ និងម៉ូតូ ត្រង់ចំណុចលើផ្លូវ៣៧១កែងផ្លូវបេតុងចូលស៊ិនទ្រីភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

១/ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GG-2385 បើកបរដោយឈ្មោះ ពេញ ឆាយណា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ រត់ផាស្អាប់ មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ (ស្លាប់ពេលដែលបញ្ជូនដល់គ្លីនិចសួគ៌ា) ។
២/ម៉ូតូម៉ាក HONDAWaVe ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CS-6386 អ្នកបើកដោយឈ្មោះ គឹម ចាន់ដារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រងរបួសស្រាល(ឃាត់ខ្លួន)និងអ្នករួមដំណើរពីរក្រោយឈ្មោះ នួន សុខនី ភេទស្រី អាយុ ៥៥ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រងរបួសធ្ងន់សម្រាកព្យាបាលនៅគ្លីនិចសួគ៌ា។

ដំណើររឿង៖ មុនពេលកើតហេតុម៉ូតូម៉ាក HONDAC125 បើកបរក្នុងទិសដៅពីរលិចទៅកើតក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ក៏បុកជាមួយម៉ូតូម៉ាក HONDAWaVe ដែលធ្វើដំណើរក្នុងទិសដៅពីកើតមកលិច រួចបត់ឆ្វេងឆ្លងផ្លូវពេញទំហឹងតែម្ដង។

មូលហេតុ៖ មកពីភាគីម៉ូតូម៉ាក HONDAWaVe បត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ម៉ូតូទាំងពីរគ្រឿង ខូចខាតស្រាល ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់