Post News Media ព័ត៌មានជាតិ ម៉ោង១០យប់ទើបម...

ម៉ោង១០យប់ទើបមានភ្លើងប្រើវិញ អ្នកខេត្តកណ្តាល

ភ្នំពេញ: យោងតាមទំព័រហ្វេសប៊ុករបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៧នេះ  ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី7(GS7-F10) ដែលបណ្តាលឲ្យដាច់ចរន្តនៅតំបន់មួយចំនួនដូចជា៖ ផ្លូវលេខ១៥ ភូមិថ្មី ផ្លូវលេខ១៥១ ភូមិព្រែកសំរោង និងផ្លូវលេខ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ  និងផ្លូវលេខ២០១ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ មូលហេតុ បណ្តាលមកពីមានកំហូចតំណរក្បាលកាបខ្សែបណ្តាញតង់ស្យុងមធ្យម(MV)។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១០ យប់។ សូមអរគុណ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕