ព័ត៌មានជាតិ

ឈ្លោះគ្នាជាមួយប្រពន្ធឡើងទៅចង.ក សម្លាប់ខ្លួនលើផ្ទះស្លាប់ចោលក្រុមគ្រួសារ

កំពង់ឆ្នាំង: ករណីធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនឯងនៅលើផ្ទះ​ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង០១និង៣០នាទី ដែលជនរងគ្រោះឈ្មោះ ម៉េតអិ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
មូលហេតុឈ្លោះគ្នាជាមួយប្រពន្ធហើយក៏បានឡើងទៅលើផ្ទះយកខ្សែភ្លើងពណ៌ក្រហមចងកភ្ជាប់និងរតខាងលើក្នុងបន្ទប់សម្លាប់ខ្លួនឯងតែម្ដង។

ក្រោយពេលកើតហេតុនគរបាលជំនាញបានចុះធ្វើការស្រាវជ្រាវនិងធ្វើកោសល្យវិច័យ និងបានប្រគល់សាកសពឲ្យទៅបងប្អូននិងប្រពន្ធធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕

 

មតិយោបល់