ព័ត៌មានជាតិ

ប្រទះឃើញម៉ូតូមួយគ្រឿង ក្បែរមាត់អូរ នៅយក្ខឡោម

រតនគិរីៈ ម៉ូតូម៉ាក Meglc ១១០ RR ពណ៌ក្រហម អត់ស្លាកលេខមួយគ្រឿង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅត្រង់ចំណុចដីឡូត៍មួយកន្លែង ក្បែរមាត់អូរ ស្ថិតនៅភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ក៏រាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១៖០៨នាទី រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។

តាមការឲ្យដឹងពីលោក ជាង ហឿង នាយប៉ុស្តិ៍នគរបាលសង្កាត់យក្ខឡោម ឲ្យដឹងថា កាលវេលាម៉ោងខាងលើ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋករណីប្រទះឃើញម៉ូតូមួយគ្រឿង ដែលមិនស្គាល់អត្តសញ្ញណ ម្ចាស់យកទៅផ្លុងចោលនៅចំណុចដីឡូត៍ក្បែរមាត់អូរមួយកន្លែង លោក៏ចាត់កម្លាំងចុះទៅនាំមករក្សាទុកនៅប៉ុស្តិ៍តែម្តង រង់ចាំប្រកាសសួររកម្ចាស់មកទទួលយក។

លោកបន្តទៀតថា លោកសំណូមពរដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតរាល់សន្តិសុខ និងទ្រព្យសម្បត្តិគ្រប់ប្រភេទផ្ទាល់ខ្លួន ការពារនូវអំពើចោរកម្មដែលតែងកើតមានគ្រប់វិនាទីនៅក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅទាំងអស់នេះ ហើយក៏ផ្តើមចេញពីការជួញដូរសេពគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។ល។ ដែលធ្វើឲ្យភូមិឃុំអសន្តិសុខសណ្តាប់ធ្នាប់ សមត្ថកិច្ចមិនអាចការពារផលប្រយោជន៍ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបាន២៤ម៉ោងនោះឡើយ៕

មតិយោបល់