ព័ត៌មានជាតិ

តាវ័យ ៦០ឆ្នាំម្នាក់ ចាប់រំលោភចៅស្រីចុង រហូតមានផ្ទៃពោះ ៦ខែ

ប៉ៃលិនៈ​ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅវេលាម៉ោង១១និង០០នាទីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹត្រង់ បានទទួលពាក្យបណ្ដឹងពី ករណីរំលោភសេពសន្ទវៈនៅចំណុចចំការដំឡូង ស្ថិតនៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។​ ក្រោយទទួលពាក្យបណ្ដឹងរួចហើយកម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងប្រជាការពារភូមិបានចុះទៅឃាត់ខ្លួនជនសង្ស័យរួចយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលដើម្បីសាកសួរ តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភចៅស្រីចុងនោះពិតប្រាកដមែនជ​នរងគ្រោះឈ្មោះ ឆ រ​ ស ភេទស្រី អាយុ១៦ ឆ្នាំ រស់នៅភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ មានផ្ទៃពោះ៦ខែ។​
ចំណែកឯជនសង្ស័យឈ្មោះ សួន សារ៉េត ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅ ភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវជាតាចុង។​
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់