ព័ត៌មានជាតិ

ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ធ្លាក់ចូលពាងទឹក បណ្តាលឲ្យលង់ទឹកស្លាប់

ក្រចេះ:​ នៅយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០​ វេលាម៉ោង២១និង០០នាទី មានករណីក្មេងលង់ទឹកពាងស្លាប់ នៅភូមិជើងពាត ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។

កុមារារងគ្រោះ ឈ្មោះ ផល រ៉ាឌី ភេទប្រុស អាយុ០២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ នៅថ្ងៃកើតហេតុ កុមារារងគ្រោះ បានទៅលេងក្បែរពាងទឹក ហើយធ្លាក់ចូលក្នុងពាងដាក់ទឹក បណ្ដាលឲ្យលង់ទឹកស្លាប់។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្ញែរបានចុះទៅកន្លែងកើតហេតុហើយ ធ្វើការពិនិត្យសាកសពឃើញថា កុមារារងគ្រោះពិតជាធ្លាក់ចូលពាងទឹកលង់ស្លាប់ពិតប្រាកដមែន ។សាកសពត្រូវបានប្រគល់ជូនឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់