ព័ត៌មានជាតិ

បង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ឃាត់ខ្លួនមនុស្សចំនួន១៤នាក់ រួមនឹងវត្ថុតាង

ឧត្តរមានជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយមានដីកាពីលោក តូច ភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្ដរមានជ័យ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ និងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង និងចាប់ឃាត់ខ្លួនមនុស្សចំនួន ១៤នាក់ និងវត្ថុតាងមួយចំនួន ស្ថិតនៅក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង១៧ និង០០នាទីល្ងាច នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌក្រុងសំរោង បានឲ្យដឹងថា ជនសង្ស័យរួមមាន៖ ១- សូត្រ សឿម ភេទប្រុស អាយុ ៤០ឆ្នាំ ។ ២- ជា ស៊ីថា ភេទប្រុស អាយុ ៤៧ ឆ្នាំ ។ ៣- បូ ណរី ភេទប្រុស អាយុ៥១​ឆ្នាំ ។ ៤- សៀ សារ៉ុន ភេទប្រុស អាយុ ៥៥ឆ្នាំ ។ ៥- លុច តឿ ភេទប្រុស អាយុ ៥២ឆ្នាំ ។ ៦-គាន សេងហា ភេទប្រុស អាយុ ៣៣ឆ្នាំ ។ ៧-ហ៊ូន ណាគ្រឿនភេទប្រុស អាយុ៣៣ឆ្នាំ ។ ៨- ប៉ុក ណាគ្រី ភេទប្រុស អាយុ ៤៣ឆ្នាំ ។ ៩- ពិវ ឆេង ភេទប្រុស អាយុ ៤៨ឆ្នាំ ។ ១០- សឿន សូត្រ ភេទប្រុស អាយុ ៦១ឆ្នាំ ។ ១១- ថាង ចន្ថា ភេទប្រុស អាយុ ៥៥ឆ្នាំ ។ ១២- ញ៉ែម ហឿប ភេទប្រុស អាយុ ៥៨ឆ្នាំ ។ ១៣- តេង វណ្ណា ភេទប្រុស អាយុ ៦៥ឆ្នាំ ។ ១៤- ឌឿ ស៊ុន ភេទប្រុស អាយុ ៤២ឆ្នាំ។

វត្ថុតាងរួមមាន៖ – មេអាប៉ោងចំនួន០៧ គ្រាប់ ។- ទូរស័ព្ទដៃចំនួន១១ គ្រឿង ។ – ម៉ូតូចំនួន ១៧ គ្រឿង ។ – រថយន្ត ០២ គ្រឿង ។ – ប្រាក់ខ្មែរចំនួន ២ លាន៧៨ ម៉ឺនរៀលគត់ ។ – ប្រាក់ដុល្លារចំនួន២១០ $ និងសម្ភារ:មួយចំនួនទៀត ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរកសាងសំណុំរឿង និងអនុវត្តតាមនីតិវិធី ៕

មតិយោបល់