ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាទើបចេញពី-ពន្ធនាគារម្នាក់ ករណីមានឧបករណ៍កែច្នៃ សម្រាប់ធ្វើសកម្មភាពកាច់សោកម៉ូតូ

កំពង់ឆ្នាំង: កម្លាំងនគរបាលបានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវបំបែកមុខធនាគារខេត្ត ត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈៀង សន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង (ជាមុខសញ្ញាទើបចេញពី-ពន្ធនាគារ) ដោយពេលកម្លាំងហៅម៉ូតូ មកត្រួតពិនិត្យ បានព្យាយាមរត់គេចខ្លួន ។

ពេលឃាត់ខ្លួននិងត្រួតពិនិត្យឃើញមានឧបករណ៍កែច្នៃ សម្រាប់ធ្វើសកម្មភាពកាច់សោកម៉ូតូ និងបានធ្វើការ ដកហូត ម៉ូតូ០១គ្រឿង គ្មានឯកសារ ម៉ាក(គ្លិក)ពណ៌ស លាយទឹកក្រូច ពាក់ផ្លាកលេខ ពោធិ៍សាត់ 1B.8889 ទូរស័ព្ទ ០១គ្រឿង និងឧបករណ៍កែច្នៃ សម្រាប់កាច់ក ម៉ូតូចំនួន០១ ។

ក្រោយពីការឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់