ភ្នំពេញៈ កាលពីវេលាម៉ោង ១និង២៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីបុរសជនជាតិស្បែកខ្មៅម្នាក់ យកកាំបិតចិតបន្លែ ចាក់បុរសអ្នករត់កង់បីចំក បណ្ដាលឲ្យរងរបួសធ្ងន់។
ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួន យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរនាំ និងបន្តតាមនីតិវិធី៕

មតិយោបល់