ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី ២នាក់ ករណីផ្ដល់ទីតាំង និងប្រើប្រាស់សារធាតុញៀន

កំពង់ឆ្នាំងៈ អធិការនគរបាលក្រុងកំពង់ឆ្នាំងសហការជាមួយកម្លាំងការិយាល័យជំនាញ បង្ក្រាបករណី ផ្ដល់ទីតាំងនិងប្រើប្រាស់សារធាតុញៀន ០១លើកនៅចំណុច អតីត សាលាចិន ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី០៣ ខែវិច្ឋិកា ឆ្នាំ២០២០ លទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងនោះស្រី ០១នាក់ ៖
១/ សាន នាង ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅក្នុងចំណុចផ្ទះអតីត (សាលាចិន) ។
២/ ឡន រំ ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅភូមិការ៉ង ឃុំ/ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ។

ដកហូតវត្ថុតាង៖ ឧបករណ៍ជក់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន រួចបញ្ជូនទៅស្នងការនគរបាលខេត្តចាត់ការបន្ត ៕

មតិយោបល់