ព្រះសីហនុៈ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២និង២០នាទីរសៀល មានករណីសុំជិះ បន្លំលួច ស្ថិតត្រង់ចំណុចព្រែកត្របែក ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនសង្ស័យឈ្មោះ សំ ម៉ៅ ភេទប្រុស អាយុ ៣៤ឆ្នាំ កម្មករសំណង់ ទីលំនៅភូមិត្រាំសសរ ឃុំត្រាំសសរ ស្រុកត្រាំកក់ ខេត្តតាកែវ។ បានធ្វើសកម្មភាពស្ទាក់ សុំម៉ូតូជនរងគ្រោះជិះ ស្រាប់តែជិះរត់គេចតាមផ្លូវជាតិលេខ៤ រហូតមកដល់ចំណុចភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបកម្លាំងជំនាញនគរបាលឃាត់ខ្លួនបាន។
ជនរងគ្រោះឈ្មោះ ជន ស្រីអូន ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរសិស្ស មានទីលំនៅដូចកន្លែងកើតហេតុ។
សូមបញ្ជាក់៖ ម៉ូតូដែលជនសង្ស័យសុំខ្ចីជិះម៉ាក ស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 1L-8816។
ករណីនេះ វត្ថុតាងរួមទាំងជនសង្ស័យ ត្រូវបានកម្លាំងនគរបាន នាំមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងបន្តតាមនីតិវិធី៕
មតិយោបល់