ព័ត៌មានជាតិ

រត់សឹងមិនទាន់! នារីម្នាក់ឱនរើសទូរស័ព្ទក្នុងឡាន បណ្ដាលឲ្យបុកកង់បីពីក្រោយ ស្ទុះទៅបុកកន្លែងលក់ បាយឆា មីឆា គុយទាវ និងមនុស្សរងរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងកង់បី និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវលេខ២១៧ ច្រកចូលក្នុងបុរីឡាយគង់ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

កង់បី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GW-6741។
រថយន្តម៉ាក Prius ពណ៌ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ 2AV-8202 ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកកង់បីតាមបណ្ដោយផ្លូវខាងលើ ពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ មានរថយន្តដែលធ្វើដំណើរពីក្រោយបើកបរដោយនារីម្នាក់ ស្របទិសគ្នា មិនដឹងយ៉ាងម៉េច ក៏បុកពីក្រោយកង់បីពេញទំហឹង បណ្ដាលឲ្យកង់បីនោះ ស្ទុះទៅបុកកន្លែងលក់ បាយឆា មីឆា គុយទាវ រងការខូចខាតតែម្ដង និងបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់។

មូលហេតុ៖ នារីបើកបររថយន្តបង្កធ្វេសប្រហែស ឱនរើសទូរស័ព្ទ ។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំពោះការខូចខាត ខាងរថយន្តបង្កទទួលខុសត្រូវ និងបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់