ភ្នំពេញៈ កាលពីវេលាម៉ោង១០និង០០នាទីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីបុរសជនជាតិចិនម្នាក់ បានបើកម៉ូតូក្នុងល្បឿនលឿន ឡើងពំនូកថ្មកាត់ទទឹងផ្លូវ ជាកន្លែងឲ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទបើកបន្ថយល្បឿន បណ្តាលឲ្យដួលបោកក្បាលនឹងខឿនចិញ្ចើមផ្លូវស្លាប់ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះ ជាជនជាតិចិន ដោយមិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកហុងដា វេវ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BQ-6502 ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានបើកម៉ូតូក្នុងល្បឿនលឿន ហើយបានឡើងលើពំនូកថ្ម កាត់ទទឹងផ្លូវ បណ្តាលឲ្យដួលបោកក្បាលផុងលលាដ៍ស្លាប់នៅកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍បានចុះមកវាស់វែង យកសាកសពជនរងគ្រោះទៅតម្កល់នៅវត្តទឹកថ្លា រីឯវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ៕
មតិយោបល់