ព័ត៌មានជាតិ

មូលហេតុ​ទីក្រុង​មួយចំនួន​មិន​ចូលរួម និង​ចូលរួម​ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​រដូវក្តៅ ឆ្នាំ​២០២៤

​សារព័ត៌មាន Associated Press និង ABC News បង្ហាញ​ពី​មូលហេតុ ដែល​ទីក្រុង​មួយ​​ចំនួន​មាន​បំណង​ចង់​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៤ គឺ​ពិតជា​​ពិបាក​នឹង​ស្មាន​។​

​អ្នករាយការណ៍​របស់​សារព័ត៌មាន CBS លោក Christie Ileto និយាយថា ទីក្រុង Washington D.C “​កាន់តែ​ខិត​ជិត​ទៅ​នឹង​ការពិត​” នៃ​ទីក្រុង​មួយ​ដែល​មាន​សក្តានុពល​សម្រាប់​ការ​ប្រជែង​ធ្វើជា​ម្ចាស់ផ្ទះ កីឡា​អូឡាំពិក ២០២៤ នៅពេលនេះ ដែល​ទីក្រុង Philadelphia និង New York បាន​បដិសេធ​ពុំ​ចូលរួម​ក្នុង​ការដេញថ្លៃ​។​

​អ្នកយក​ព័ត៌មាន​របស់​សារព័ត៌មាន Philadelphia Inquirer លោក Claudia Vargas សង្កេត​ឃើញ​ពី​មូលហេតុ​ដែល​ទីក្រុង Philadelphia បាន​ដកខ្លួន​មិន​ចូលរួម​ការដេញថ្លៃ​សម្រាប់​កីឡា​អូឡាំពិក ឆ្នាំ​២០២៤​។ លោក Vargas បាន​ដកស្រង់​អត្ថាធិប្បាយ​របស់​អភិបាលក្រុង Philadelphia លោក Michael Nutter និង​ពិភាក្សា​ពី​ការដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ​លើក​មុន​របស់​ទីក្រុង​នៅ​សហរដ្ឋអាមេរិក​។​
The Wall Street Journal’s Michael Howard Saul features comments from New York City officials on the decision not to “chase” a bid for the 2024 Summer Olympics.
​សារព័ត៌មាន The Wall Street លោក Michael Howard Saul បាន​ដកស្រង់​អត្ថាធិប្បាយ​ពី​មន្ត្រី​ទីក្រុង New York លើ​ការសម្រេចចិត្ត​មិន​ចូល​រួមការ​ប្រជែង​សម្រាប់​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ​២០២៤​។​

​អ្នកសារព័ត៌មាន Boston.com លោក Adam Vaccaro សួរ​សំនួរ​ថា “​ប្រសិនបើ​ប្រទេស​ផ្សេង​ទៀត​ចាប់ផ្តើម​គិតគូ​ពី​អត្រា​ចំណាយ​-​ចំនេញ ពី​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក (​ដោយ​ចំណាយ​ទឹកប្រាក់ ៥០​ពាន់​លាន​ដុល្លារ​សម្រាប់​កីឡា​អូឡាំពិក​រដូវរងារ​នៅ SOCHI) ចុះ​ហេតុអ្វី​ទីក្រុង Boston​មិន​គិត​ពី​បញ្ហា​នេះ​?​
2014-05-31_113517

មតិយោបល់