ព័ត៌មានជាតិ

ប្ដីសំលៀងកាំបិតដេញកាប់ប្រពន្ធ និងចៅប្រុសអាយុ ១២ឆ្នាំ ស្លាប់ក្នុងវាលស្រែយ៉ាងអាណោចអាធ័ម នៅខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨និង៥៦នាទីព្រឹក មានករណីឃាតកម្ម ចំណុចភូមិអំពុះ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនសង្ស័យឈ្មោះ តាន់ ឈី ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅភូមិត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
១-ជនរងគ្រោះឈ្មោះ ជា យីន ភេទស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
២-ជនរងគ្រោះ ឈ្មោះ ផាត់ ប៉ាវ ភេទប្រុស អាយុ ១២ឆ្នាំ មានទីលំនៅ ភូមិអំពុះ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។

មូលហេតុ៖ ដោយជនសង្ស័យសំលៀងពូថៅរួច
ដើរសំដៅមកប្រពន្ធកំពុងហូបបាយកក ភ្លាមនោះក៏នាំគ្នាចេញទៅបាត់ រហូតដល់ម៉ោង ៨និង៥៦នាទី ឃើញជនសង្ស័យដេញកាប់
ប្រពន្ធក្នុងវាលស្រែ ក្នុងពេលនោះចៅប្រុសរត់ទៅជួយ យាយខ្លួនត្រូវជនសង្ស័កាប់នឹងពូថៅទៀតបណ្តាល
ឲ្យស្លាប់ទាំងពីរនាក់ ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់