ព័ត៌មានជាតិ

ស្លាប់មួយ របួសធ្ងន់ ២ ករណីរថយន្តក្រុមហ៊ុនប្រេងឥន្ទនៈ PTT បែកកង់ នៅស្រុកព្រៃនប់

ព្រះសីហនុ: នៅវេលាម៉ោង ៧និង១០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត បែកកង់បុកមនុស្សអង្គុយលើសួនច្បារពុះចែកទ្រូងផ្លូវស្លាប់ម្នាក់ និងរងរបួសធ្ងន់ ២នាក់ ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តបែកកង់ម៉ាក CHENLONG ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-0275 ក្រុមហ៊ុនប្រេងឥន្ទន: PTT អ្នកបើកបររត់គេច។
ជនរងគ្រោះ ៣នាក់៖
១.ឈ្មោះ អ៊យ សារ៉ាត់ ភេទស្រី អាយុ ៤០ឆ្នាំ រងរបួសធ្ងន់។
២.ឈ្មោះ សាន់ សុផល ភេទស្រី អាយុ ៤០ឆ្នាំ រងរបួសធ្ងន់។
៣.ឈ្មោះ ស៊ីន ឆយ ភេទស្រី អាយុ ៣៧ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
អ្នកទាំង ៣នាក់ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យ វាស់វែងយកវត្ថុតាង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ រីឯអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់