អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព សូមជម្រាបជូនថា៖
សម្រាប់អ្នកធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ទៅកាន់ខេត្តដទៃ ត្រូវ៖
-យកសំណាក និងធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរដែលវិលត្រឡប់មករស់នៅ ឬស្នាក់ នៅរយៈពេលវែង(រយៈពេលចាប់ពី១សប្តាហ៍ឡើងទៅ)
-យកសំណាក និងត្រូវរាយការណ៍អំពីទីកន្លែងស្នាក់នៅជូនអាជ្ញាធរមានសមត្ថកិច្ច ចំពោះអ្នកធ្វើដំណើរបំពេញការងារ អ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកធ្វើដំណើរស្នាក់នៅរយៈពេលខ្លី (តិចជាង១សប្តាហ៍)
លទ្ធផលនៃការវិភាគរហ័សរកមេរោគកូវីដ-១៩ ដែលអនុវត្តនៅក្នុងភូមិសាស្រ្តនៃខេត្តមួយ មានសុពលភាពសម្រាប់ភូមិសាស្រ្តនៃខេត្តដទៃ នៅក្នុងថ្ងៃតែមួយ!
យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលលេខ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១!
មតិយោបល់