សៀមរាបៈ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទី នៅត្រង់ចំណុចមុខភោជនីយដ្ឋាន ជូ ហេងហេង ស្ថិតភូមិ បឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីដុតម៉ូតូចោល០១គ្រឿង ម៉ាក វ៉េវ C110 ពណ៌ ក្រហម លាយខ្មៅ ពាក់ផ្លាកលេខ សៀមរា 1P.5512(ម៉ូតូចាស់)។
ម្ចាស់ម៉ូតូ ឈ្មោះ ង៉ូវ ឡេង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ម្ចាស់ភោជនីយដ្ឋាន ជូហេងហេង , បានយកសាំងចាក់ដុតម៉ូតូ របស់ខ្លួន បណ្តាលឲ្យឆាបឆេះ តែមិនមានរបួសដល់មនុស្សទេ។
មូលហេតុ៖ ខឹង និងបុគ្គលិករបស់ខ្លួន ឈ្មោះ គន្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរចុងភៅ ជិះម៉ូតូ ដើរលេង មិនធ្វើការ។
កម្លាំងប៉ុស្តិ៍បានចុះជួយបាញ់ពន្លត់ទាន់ពេលវេលា ក្នុងពេលកើតហេតុ មិនរាលដាលដល់កន្លែងផ្សេង។ខូចខាតឆេះអស់ម៉ូតូ០១គ្រឿង, ដកយកមករក្សាទុកនៅប៉ុស្តិ៍។
ករណីខាងលើសមត្ថកិច្ចបានចុះទៅធ្វើកិច្ចសន្យាអប់រំម្ចាស់ម៉ូតូ ដើម្បីកុំឲ្យធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម៕
មតិយោបល់