កំពង់ស្ពឺៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១២និង១០នាទី នៅលើផ្លូវលេខ143 ត្រង់ចំណុចភូមិត្រពាំងស្រង់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថយន្ត ម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2312 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (ចុះរត់គេចក្រោយពេលកើតហេតុ)
បានបើកបរពីទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចខាងលើបានប៉ះមនុស្ស ឈ្មោះ ជា ថុល ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ដែលកំពុងឈរលើចិញ្ចើមផ្លូវខាងស្តាំ បន្ទាប់មករថយន្តបានជ្រុលទៅប៉ះរបងផ្ទះនិងផ្ទះរបស់ឈ្មោះ ធួក វណ្ណៈ ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិត្រពាំងស្រង់ ឃុំស្គុះ ស្រុកសំរោងទង រួចរថយន្តបានជ្រុលទៅប៉ះរបងផ្ទះ ឈ្មោះ ឯក ឆុំ ភេទស្រី អាយុ ៨៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ដែលកំពុងសម្រាកលើអង្រឹង បង្កអោយគ្រោះថ្នាក់ដល់មនុស្ស និងខូចខាតរបងផ្ទះ។
សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះពិនិត្យ និងជួយសម្រួលនិងសង្រ្គោះជនរងគ្រោះមកមន្ទីរព្យាបាល បច្ចុប្បន្ននគរបាលបាននាំយកមធ្យោបាយបង្កមករក្សាទុកបណ្ដោះអាសន្ន ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្ដ និងកសាងសំណុំរឿង ចាត់ការបន្ដ៕
មតិយោបល់