គួរឲ្យអាសូរ! បុរសម្នាក់ចុះងូតទឹក បណ្តាលឲ្យលង់ស្លាប់ បាត់ខ្លួនមួយថ្ងៃទើបរកសាកសពឃើញ
កំពង់ធំៈ ថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង០៧និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក ស្ថិតនៅភូមិនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សាកសពជនរងគ្រោះឈ្មោះ ថា តុលា ភេទស្រី អាយុ២២ឆ្នាំ ជនរងគ្រោះបាត់ខ្លួននៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ រកឃើញសាកសពនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។
មូលហេតុ៖ ចុះងូតទឹកបណ្តាលឱ្យលង់ស្លាប់ (ជនរងគ្រោះមានជំងឺវិកលចរិត)។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យសាកសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់