សៀមរាបៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមផ្លូវជាតិលេខ៦ មុខការាសសាំងតូតាល់ ខាងកើតផ្សារលើធំថ្មី ជាប់ស្តុប ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប មានករណីរថយន្តបើកបុករបាំងពុះទ្រូងចែកផ្លូវ សង្ស័យជាមន្ត្រី នៃមន្ទីរសូរិយោដីម្នាក់។
រថយន្តបង្កម៉ាក luxus GS300 ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BA-0169 ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើ ធ្វើដំណើរពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុ រេចង្កូតបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតតែម្ដង។
ក្រោយពីកើតហេតុសមត្ថកិច្ចវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់