រថយន្តធុនធំ សង្ស័យដាច់ហ្វ្រាំង បុកផ្ទះលក់ឱសថស្ថាន ចំរើន ច័ន្ទលីដាI នឹងទូ ATM ធនាគារអេស៊ីលីដា រងការខូចខាត និងមនុស្សរបួសធ្ងន់២នាក់
ព្រះសីហនុៈ (ព័ត៌មានបឋម) វេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅម្តុំរង្វង់មូលតោពីរ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មានរកណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តប្រភេទធុនធំមួយគ្រឿង សង្ស័យដាច់ហ្រ្វាំង ក៏ជ្រុលទៅបុកចូលផ្ទះលក់ ឱសថស្ថាន ចំរើន ច័ន្ទលីដាI នឹងទូATM របស់ធនាគារអេស៊ីលីដា បណ្តាលឲ្យរងការខូចខាត និងមនុស្សរងរបួសធ្ងន់២នាក់ ខណៈពេលនេះ សមត្ថកិច្ចកំពុងចុះអន្តរាគមន៍ទីតាំងកើតហេតុខាងលើ ៕
មតិយោបល់