ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! ឪពុកនិងកូន ជិះម៉ូតូទៅមើលមង បណ្តាលឲ្យលង់ទឹកស្លាប់​ទាំងពីរនាក់

បាត់ដំបងៈ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអន្លង់ត្រាំង ស្ថិតក្នុងក្រុមទី១១ ភូមិស្រែស្តៅ ឃុំមានជយ័ ស្រុកសំឡូត ខេត្តបាត់ដំបង មានការភ្ញាក់ ផ្អើលមួយដោយសារបុរសជាឪពុក និងកូនប្រុស ម្នាក់បានលង់ទឹកស្លាប់ ក្នុងពេលដែលអ្នកទាំងពីរចុះទៅដោះមងក្នុងទឹកជម្រៅដែលពួកគាត់បានដាក់កាលពីយប់ ។

លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត​​ បានឱ្យដឹងថា ជាទម្លាប់ដូចរាល់ថ្ងៃ បុរសជាឪពុកឈ្មោះ ស៊ី សំអូន អាយុ៥៨ឆ្នាំ រស់នៅ ក្រុមទី៩ ភូមិស្រែជីពៅ ឃុំមានជ័យស្រុកសំឡូត និងកូនប្រុសរបស់គាត់ឈ្មោះ ស៊ី សុភាបុត្រ អាយុ១៤ឆ្នាំ តែងតែយកមួងទៅដាក់ចាបត្រីនៅ ក្នុងទឹកនោះនាពេលល្ងាច ហើយពេលព្រឹកព្រលឹម ទាំងពីរនាក់ឪពុកនិងកូនបានចេញពីផ្ទះទៅ ដោះមងដែលដាក់ពីល្ងាច ក៏ប៉ុន្តែនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះទាំងពីរនាក់ឪពុកនិងកូនចេញពីផ្ទះទៅដោះមងជាធម្មតា តែដោយសារលើកនេះចេញទៅបាត់យូរមិនឃើញវិលត្រឡប់មកលំនៅដ្ឋានវិញ ទើបប្រពន្ធរបស់គាត់ឈ្មោះ សេង សុភា អាយុ៥២ឆ្នាំកើតការសង័្សយក៏តាម ទៅរកនៅចំណុចអន្លង់ត្រាំងនោះតែមិនឃើញនោះទេគឺឃើញតែម៉ូតូនិងសម្លៀកបំពាក់នៅទីនោះ បន្ទាប់មកគាត់បាន ប្តឹងមក សមត្ថកិច្ចនគរបាលស្រុកសំឡូតឱ្យដឹងអំពីរឿងនេះ ហើយលោកអធិការនគរបាលស្រុកបានចាត់ តាំងកម្លាំងទៅដល់ចំណុចនោះចុះក្នុងទឹករាវរក ទើបបានប្រទះឃើញបុរសជាឪពុក និងកូន បានស្លាប់បាត់បង់ជីវិតនៅក្នុងទឹកនោះបាត់ទៅហើយ ។

លោកអធិការបានឱ្យដឹងទៀតថា ចំពោះការស្លាប់របស់ឪពុកនិងកូននេះ មិនមានអ្នកណាម្នាក់ បានឃើញនោះទេ ហើយនៅពេលស្រង់សាក សពចេញពីក្នុងទឹកមកលើគោកការពិនិត្យលើរាងកាយសាកសព ហាក់មិនមានស្លាកស្នាមឬ ស្ថានភាពណាផ្សេងគួរឱ្យកត់ សម្គាល់នោះទេ លោកអធិការបានសន្និងដ្ឋានថា ករណីនេះទំនងជាមានម្នាក់ក្នុងចំណោមពីរនាក់ឪពុក និងកូនដើរសារមងហើយធ្លាក់ទៅដល់ទឹកជ្រៅលង់ទើបមានម្នាក់ទៀតចុះទៅជួយ ក៏លង់ទឹកស្លាប់ទាំងពីរនាក់ទៅ ។ ក្រោយការពិនិត្យសាកសពរួចសមត្ថកិច្ចនគរបាលស្រុកបាន ប្រគល់ទៅឱ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីហើយ៕

មតិយោបល់