តាកែវៈ ស្ទាវជើងខ្លាំងចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១១ថ្ងៃត្រង់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ៥ល្ងាចនៅ ចំណុចមុខវិទ្យាល័យ អង្គរនាប ស្ថិតនៅភូមិ ជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្មេងទំនើងទាំង៣នាក់ ខាងលើទី១-ឈ្មោះ ហុច មករា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិនរាយណ៍ ឃុំនរាយណ៍ ស្រុកឈូក ទី២-ឈ្មោះ ងួន វិច្ឆិកា ហៅ ម៉ាប ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ និងទី៣-ឈ្មោះ ម៉ន ចិត្រា ហៅឌូ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិ ត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ។ ពួកគេបានធ្វើសកម្មភាពប្រដាប់ដោយខ្សែរក្រវ៉ាត់បានជិះម៉ូតូដេញវាយទៅលើជនរងគ្រោះឈ្មោះ ទឹម ប៉ាលី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអូរស្ងើន ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ បណ្តាលឲ្យរងរបួសស្រាល ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់