ព័ត៌មានជាតិ

ផ្ដាច់ភ្លើងមួយថ្ងៃ នៅក្រុងសៀមរាប ដើម្បីផ្លាស់ប្ដូរត្រង់ស្វូរ

សៀមរាបៈ អគ្គិសនីសៀមរាប បានជូនដំណឹងពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីរយៈពេល១ថ្ងៃ នៅថ្ងៃទី៩ ខែធ្នូខាងមុខ ដើម្បីធ្វើការផ្លាស់ប្ដូរត្រង់ស្វូរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីសៀមរាប នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦។

អគ្គិសនីសៀមរាប នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅបន្ទប់ភ្លើងដូចខាងក្រោម៖

– ថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០១៦ ចាប់ពីម៉ោង៨៖៣០ព្រឹក ដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅបន្ទប់ភ្លើងលេខ ២៦៩ និងលេខ ២៩២, លេខ ២៤២ ,លេខ ២៥២ និងលេខ ២១៩ ភូមិ តាភុល , លេខ ២៤០ និងលេខ ៣២៨ ភូមិ ស្វាយដង្គំ , លេខ ២២២ , លេខ៣២៤ , លេខ ២១៧ និងលេខ ២១៨ ភូមិ ស្ទឹងថ្មី , លេខ២៣៩ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដើម្បីធ្វើការផ្លាស់ប្តូរត្រង់ស្វូរ៕

15284823_1053804394747032_3074610669155398229_n

មតិយោបល់