ព័ត៌មានជាតិ

ជិះម៉ូតូបុកគូទរថយន្តពីក្រោយរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍កើតហេតុកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០៥ខែ វិច្ឆិកា ឆ្នាំ២០២០ ដែលបុរសម្នាក់ជា អ្នកជិះម៉ូតូបុកគូទរថយន្តលុចសុីសពីក្រោយមួយគ្រឿង ដែលឈប់ចតនៅលើចិញ្ចើមផ្លូវបេតុង ខាងមុខមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចខេត្តព្រះសីហនុ ទល់មុខផ្សារទំនើប ផ្លូវចូលទៅវត្តក្រោម។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពង់វាស់វែងយករក្សាទុកដើម្បីដោះស្រាយបន្តតាមនិតិវិធីច្បាប់៕

 

មតិយោបល់