ព័ត៌មានជាតិ

រថយន្តស្លាកលេខរដ្ឋបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរស០២នាក់រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បើកបរបំពានភ្លើងស្តុបចរាចរណ៍ រថយន្ត TOYOTA REIZ មួយគ្រឿង បុកម៉ូតូហុងដាឌ្រីម នៅផ្លូវបែកជាបួន បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ ទីតាំងស្ថិតត្រង់ចំណុចស្តុបក្រោមស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសនារី២នាក់ បើករថយន្តម៉ាក TOYOTAREIZ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខរដ្ឋ 072-7179 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ស្របពេលនោះមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខពោតិ៍សាត់ 1K-9339 ជិះដោយបុរស២នាក់ តាមបណ្ដោយផ្លូវណតប្រ៊ីត ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ម៉ូតូនិងរថយន្តបើកឆ្លងកាត់ស្តុបទាំងបំពានភ្លើងចរាចរណ៍ ពណ៌ក្រហម ជ្រុលបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង និងរងរបួសធ្ងន់បុរស២នាក់ ត្រូវដឹកបញ្ជូនយកទៅសង្គ្រោះភ្លាមៗ ។

នៅពេលក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់