កំពង់ចាមៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៥ និង១០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញ របស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការ ក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (លក់កន្ទុយលេខឆ្នោតវៀតណាមដាក់ប្រាក់) ចំនួន០២ទីតាំងរួមមាន ៖
ទីតាំងទី១: នៅចំណុច ភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ឃាត់ខ្លួនបានមុខសញ្ញាម្នាក់គឺ៖
១- ឈ្មោះ ញ៉ន ស្រីលីន ភេទស្រី អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ដកហូតវត្ថុតាងរួមមាន៖១-សៀវភៅកត់កន្ទុយលេខវៀតណាមចំនួន០១ក្បាល២-កន្ទុយលេខឆ្នោតវៀតណាមចំនួន០១សន្លឹក
៣-កាបូបដៃពណ៌ខ្មៅចំនួន០១៤-ទូរស័ព្ទដៃចំនួន០១គ្រឿង៥-ប្រាក់រៀលចំនួន៣៥០,០០០រៀល (សាមសិបប្រាំម៉ឺនរៀល)៦-ម៉ាស៊ីនគិតលេខចំនួន០១
៧-ក្រដាសកត់លេខឆ្នោតមួយចំនួន៨-ប្រាក់ដុល្លារចំនួន៥ដុល្លារ(ប្រាំដុល្លារ)។
ទីតាំងទី២: នៅចំណុចភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ឃាត់បានមុខសញ្ញាម្នាក់៖
១-ឈ្មោះ ឡោ វួចឆេង ភេទស្រី អាយុ៦០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ដកហូតវត្ថុតាងរួមមាន៖១-ក្រដាសកត់លេខឆ្នោតវៀតណាមចំនួន០១សន្លឹក២-ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង៣-ក្រដាសកន្ទុយលេខឆ្នោតវៀតណាមមួយចំនួន៤-ក្រដាសកាបូនចំនួន០១៥-ប្រាក់រៀលចំនួន១២០០០រៀល (មួយម៉ឺនពីរពាន់រៀល)។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបទបញ្ជារបស់ លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕
មតិយោបល់